(មានវីដេអូ) រន្ធត់ណាស់!​ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ធ្វើអោយកាកសំណល់ និងមែកឈើធំៗហូរបុកខ្លាំង បណ្តាលឲ្យបាក់ស្ពានមនោរម្យប៉ើងតាមទឹកទៅហើយ

ដោយយោងតាមគណនីហ្វេសប៊ុកបងប្រុសម្នាក់បានបង្ហោះសារមួយដោយសរសេរថា៖ «11/08/2019 វេលាម៉ោង 07:30នាទី មានករណី គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ធ្វើអោយកាកសំណល់ និងមែកឈើធំៗ ហូរបុកខ្លាំង បណ្តាលឲ្យបាក់ស្ពានមនោរម្យ នៅចំណុចភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។»

យ៉ាងណាមិញ កាលពីព្រឹកមិញនេះមានការបង្ហោះសារនិងស៊ែរចែករំលែកតៗគ្នាផងដែរតាមរយៈផេកដែលមានឈ្មោះថា បាត់ដំបង បានសរសេរបង្ហោះអោយដឹងដែរថា៖ «ទឹកស្ទឹងសង្កែ​នាព្រឹកថ្ងៃទី១១​ ខែសីហា​នេះមានកំពស់​ 12.85mដែលកំពស់ប្រកាស​អាសន្ន​ គឺ​ 13.75m.សូមបងប្អូនត្រៀម​ប្រុង​ប្រយ័ត្ន»។

គួរបញ្ជាក់ផងដែរថា ដោយយោងតាមផេកផ្លូវការរបស់ «ក្រសួងធនធានទឹក និងឧតុនិយម» បានបង្ហោះសារដោយសរសេររៀបរាប់​ និងលើកឡើងកាលពីម្សិលមិញថា៖ «នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩ ដោយមានភ្លៀងពីល្ងាចខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅចំណុចសំណង់ពហុបំណងសេកសកទឹកឡើងខ្លាំង យើងបានបើកទ្វារទឹកបន្ធូរស្ថានភាពទឹកធ្លាក់ចុះក្រោម។ ដូចនេះនៅវេលារសៀលទឹកនៅស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងឡើងខ្ពស់។»


សូមទស្សនាវីដេអូនៅខាងក្រោម៖