ក្តុកក្តួលឥតឧបមា! ម្ចាស់ផ្ទះមួយបានប្រកាសផ្តល់ការស្នាក់នៅ ហូបចុក និងព្យាបាលដល់អ្នករងគ្រោះដោយសារទឹកជំនន់ និងបាននិយាយពាក្យដ៏រំជួលចិត្តមួយថា…

បងប្អូនប្រជាពលរដ្ឋប្រាកដជាបានជ្រាបច្បាស់ហើយថា ប៉ុន្មានថ្ងៃមានការកើតឡើងនូវការលិចលង់ដោយសារទឹកជំនន់នៅក្នុងប្រទេសកម្ពុជានៅតាមតំបន់មួយចំនួនគឺប្រជាជនបានជន្លៀសខ្លួនពីទីតាំងលិចទឹករកទីសុវត្ថិភាព។ យ៉ាងណាមិញ ក្រុមគ្រួសារប្តីប្រពន្ធចិត្តធម៌មួយគូរបានប្រកាសតាមរយះបណ្តាញសង្គមហ្វេសប៊ុក(គណនីឈ្មោះថា Puthea Investt) ដោយសរសេរលើកឡើងថា៖

«បងប្អូនដែលរងគ្រោះដោយទឹកជំនន់ដែលស្ថិតនៅ​ ឃុំព្រៃឃ្មុំ​ និង​ ឃុំផ្សេងៗក្បែគ្នាក្នុងខេត្តកំពតដែលរងគ្រោះ​ អាចមកស្នាក់នៅ​,ផ្ញេីរម៉តូ,ឡាន,​ សត្វពាហនះផ្សេងៗ​ នៅផ្ទះរបស់ខ្ញុំបាន។កន្លែងអាចស្នាក់នៅបណ្តោះអាសន្នបាន​ ចន្លោះ​ ពី​ 20-50​ នាក់
ខ្ញុំនិងប្រពន្ធរងចាំស្វាគមន៍ដោយក្តីរីករាយ​ និង​ មានផ្តល់អាហារសំរ៉ន់ និង​ ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ សំរាប់បងប្អូន។ទីតាំង​ ភូមិព្រៃឃ្មុំ​ ឃុំព្រៃឃ្មុំ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ជិតខ្លោងទ្វាវត្តភ្នំស​ ទូរស័ព្ទ​ 070711011។អគុណ»

ទន្ទឹមនឹងទង្វើដ៏ប្រពៃនេះ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋមានអារម្មណ៍ក្តុកក្តួលឥតឧបមា ដោយមានអ្នកខ្លះបានលើកឡើងថា៖ «នេះជាទឹកចិត្តល្អណាស់ សូមជូនពរក្រុមគ្រួសារមានសុខភាពនិង សំណាងល្អ គ្រប់ពេលវេលា។» ខ្លះទៀតថា «យើងចង់បានវប្បធម៍ចេះជួយបងប្អូនយើងដូចបងណាស់ 🙏🏻អរគុណចំពោះចិត្តសប្បុរស» ក្រៅពីនេះម្ចាស់គណនីដែលបានធ្វើការប្រកាសដូចខាងលើក៏បាននិយាយតបវិញថា «បាទអគុណច្រេីន​ ព្រោះខ្ញុំធ្លាប់ជួបរឿងលំបាកដូចនេះ​ ច្រេីនដង»៕ សូមទស្សនារូបភាពដូចខាងក្រោម៖