ជួយស៊ែរដំណឹងនេះផង! ទំនប់វារីអគ្គិសនីស្ទឹងតាតៃ ខេត្តកោះកុង នឹងធ្វើការបើកទ្វារទឹក នៅព្រឹកថ្ងៃនេះហើយ…(មានរូបភាព)

ដោយយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ មន្ទីររ៉ែ និងថាមពល ខេត្តកោះកុងបានបង្ហោះសារមួយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយសរសេរថា៖ «សេចក្តីជូនដំណឹង!​!​!​!​! វារីអគ្គិសនីតាតៃនឹងធ្វើការបើកទ្វារទឹក!​!​!»។ ក្នុងនោះសេចក្តីជូនដំណឹងនោះបានសរសេរថា៖ «មន្ទីររ៉ែ និងថាមពលខេត្តកោះកុង មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងសាធារណៈជនទាំងអស់ ជា ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅតាមដងព្រែកតាតៃ មេត្តាជ្រាបថា៖ ទំនប់វារីអគ្គិសនីស្ទឹងតាតៃ នឹងធ្វើការបើកទ្វារទឹក នៅព្រឹកថ្ងៃ អាទិត្យ១១កើត ខែ ស្រា ពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៩ ។

សេចក្តីដូចបានគោរពជម្រាបជូនក្នុងខ្លឹមសារខាងលើនេះ សូមដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងសាធារណៈជនទាំងអស់ ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅតាមដងព្រែកតាតៃទាំងអស់ត្រូវត្រៀមការប្រឹង ប្រយ័ត្នខ្ពស់ ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។ អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក-លោកស្រី និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាពត៌មាន

គួររំលឹកដែរថា វារីអគ្គិសនីតាតៃ មានទីតំាងស្ថិតនៅក្នុងឃុំប្ញស្សីជ្រុំ និងឃុំតាតៃ ស្រុកថ្មបំាង ខេត្តកោះកុង មានកម្លាំងថាមពល២៤៦មេហ្កាវ៉ាត់​ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥។ លើសពីនេះ ទំនប់វារីអគ្គិសនីតាតៃ បានចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១១ដោយក្រុមហ៊ុនសារជីវកម្មចិនឈ្មោះ China National Heavy Machinery ក្រោមចំណាយថវិកាប្រមាណ ៥៤០លានដុល្លារសហរដ្ឋអាមេរិក៕

%d bloggers like this: