គួរអោយអាសូរណាស់!! កម្មករទូក ម្នាក់បានស្លាប់នៅលើទូក នៅទំនប់រលកក្រុងព្រះសីហនុ ដោយសារតែ…

ក្រុងព្រះសីហនុ-សមត្ថកិច្ចមូលដ្ឋានអោយដឹងជាបឋមថា នៅព្រលប់ថ្ងៃទី10សីហា2019 មានកម្មករទូកម្នាក់ ស្លាប់នៅលើទូក នៅទំនប់រលក ក្នុងភូមិ3 សង្កាត់1 ក្រុងព្រះសីហនុ(ផែសៀកហេង)។សមត្ថកិច្ចបញ្ជាក់ថា សាសពឈ្មោះរ៉ា ភេទប្រុស អាយុប្រហែល47 ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករទូកនេសាទ បច្ចុប្បន្នរងចាំសមត្ថកិច្ចជំនាញមកពិនិត្យធ្វើកោសល្យវិច្ចយ័ ។ សមត្ថកិច្ចដកស្រង់ប្រភពពីពលរដ្ឋ រៀបរាប់ប្រាប់ថា បុរសរូបនេះឃើញមានជម្ងឺ2ទៅ3ថ្ងៃហើយ អត់ហូបបាយទេ និងថាពេលល្ងាចឃើញគាត់ឧស្សាហ៍ហូបស្រារហូតដល់ប្រទះឃើញស្លាប់លើទូកដេរមង នាពេលនេះ៕ប្រភព Huy Bunleng

%d bloggers like this: