ធ្លាក់អន្លង់ស្នេហ៍ហើយ!​ ចាន់ ឡា លើកនេះពិតជាស្អាតប្លែកមែន ពេលផាត់មុខបែបនេះទៅ…(មានរូបភាព)

យោងតាមគណនីរបស់បងប្រុសម្នាក់ដែលមានឈ្មោះថា Xiang Zobie បានបង្ហោះសារដោយសរសេរថា៖ «ខ្ញុំផុសរូបនេះ​ គឺធ្វេីតាមសំនូមពររបស់បងប្អូនដែលគាត់ចង់មេីលខ្ញុំផាត់មុខជូន​ ចាន់​ ឡា​ ថាប្លែកប៉ុណ្ណាតែប៉ុនណោះ💋កុំយល់ច្រលំថាខ្ញុំយកគាត់ដេីម្បីចង់ល្បីខ្លួនឯងនោះអី​ព្រោះបច្ចុប្បន្នខ្ញុំល្បីប៉ុននេះបានហេីយ​ ចង់លេីសពេកផងខ្ញុំសន្យាថាជួយគាត់គឺជួយហេីយ​ ក៏មិនចង់បង្ហាញថាខ្ញុំជួយគាត់អីខ្លះដែរ​

វាជាទឹកចិត្តរបស់ខ្ញុំ​ តិចក្តីច្រេីនក្តី​ អោយតែធ្វេីទៅសប្បាយចិត្ត​ធ្វេីបុណ្យគឺស្ថិតនៅលេីចិត្ត​ មិនមែនស្ថិតលេីការផុសក្នុងបណ្តាញសង្គមនោះទេ​អរគុណ​ណាស់សំរាប់ការស្រលាញ់រាប់អានខ្ញុំ​ ចង់ចាំទុកក្នុងចិត្តជានិច្ច។»

គួររំលឹកផងដែរថា ក្នុងពេលដែលចាន់ឡា បានធ្វើការបកស្រាយបទចម្រៀង ស្រាប់តែមិនបានប៉ុន្មានផងស្រាប់តែមានវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូល Comment ដោយផ្ទាល់ដោយសម្តេចបានមានប្រសាសន៍ថា៖ «សប្បាយណាស់កូនៗរាំវង់ក្រាំងយ៉ូវ។ ពុកទើបបានចូលមើលដោយជាប់បាយជាគ្រួសារជាមួយប្រធានាធិបតីយ៍ស្រីលង្កា»។ ក្នុងពេលនោះផងដែរ ចាន់ឡា មានអារម្មណ៍រំភើបរហូតនិយាយសឹងតែពុំរួចដែលធ្វើអោយមើលទៅ ចាន់ឡា ហាក់ភ័យផងអរផង ព្រោះទើបតែប្រឡូកចូលសិល្បះមិនទាន់បានប៉ុន្មានផងស្រាប់តែតម្រូវអោយឡើងច្រៀងនៅកម្មវិធីចម្រៀងគ្រួសារខ្មែរភ្លាមៗ៕

%d bloggers like this: