សូមស៊ែរជាបន្ទាន់! ទំនប់វារីអគ្គិសនីកំចាយ បានបេីកទ្វារទឹកចំនួន៥ដេីម្បីរំដោះទឹកចេញពីទំនប់​ ហេតុការណ៍នេះអាចបណ្តាលអោយមានទឹកជំនន់នៅតំបន់មួយចំនួនដូចជា…(មានវីដេអូ))

យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «ជ្រឹម វុត្ថា» បានបង្ហោះសារមួយដោយសរសេរលើកឡើងថា៖ «គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត​សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តាជ្រាបថា​ដោយស្ថានភាពអាកាសធាតុភ្លៀងនៅតែបន្តធ្លាក់ជាប់រយៈពេលប៉ុន្មានថ្ងៃនេះ​ ហេីយនៅតំបន់ភ្នំភ្លៀងក៏បន្តធ្លាក់ខ្លាំង​

បណ្តាលអោយទឹកហូរចូលក្នុងអាងទំនប់វារីអគ្គិសនីកំចាយមានទំហំច្រេីន​ ក្រុមបច្ចេកទេសវារីអគ្គិសនីកំចាយបានបេីកទ្វារទឹកចំនួន៥ដេីម្បីរំដោះទឹកចេញពីទំនប់​ហេតុការណ៍នេះអាចបណ្តាលអោយមានទឹកជំនន់នៅតំបន់មួយចំនួននៅជាប់ដងព្រែកកំពង់បាយ​ និងក្រុងកំពត​ លេីផ្ទៃសមុទ្រមានភ្លៀង និងខ្យល់ខ្លាំង​ រលកសមុទ្រអាចមានកម្ពស់ពី១ម៉ែត្រ ទៅ២ម៉ែត្រ​។

អាស្រ័យហេតុនេះសូមបងប្អូនបង្កេីនការយកចិត្តទុកដាក់​ និងប្រុងប្រយ័ត្នខ្ពស់​ ដេីម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ​ឡ៕» សូមទស្សនាវីដេអូអត្ថាធិប្បាយនៅខាងក្រោម៖

%d bloggers like this: