ទីបំផុតស្គាល់អត្តសញ្ញាណជនសង្ស័យ០២នាក់ដែល កាប់រំលំដើមត្នោត បណ្ដាលឱ្យសង្កត់ក្មេងស្រីម្នាក់ស្លាប់..(មានវីឌីអូ)

កំពង់ឆ្នាំង៖សិស្សពូកែបែរជាជួបរឿងគ្រោះអកុសល្យត្រូវដើមត្នោត គេកាប់រំលំបាក់សង្កត់លើនៅសាលាបឋមសិក្សាចំបក់រង្សី នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ និង ២០ នាទីព្រឹក នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ កើតមានករណីកាប់
រំលំដើមត្នោតបណ្ដាលឱ្យសង្កត់សិស្សសាលាចំនួន ២ នាក់។តាមប្រភពបានឲ្យដឹងថា ការកាប់ដើមត្នោតមួយដើមនេះ មិនបានដាក់ស្លាកសញ្ញា និងមិនបាន

ប្រុងប្រយ័ត្ន នៅពេលសិស្សចេញពីសាលាទេ វាជាកំហុសដ៏ធ្ងន់ធ្ងរមួយ ដែលបណ្តាលឲ្យសង្កត់សិស្សសាលាចំនួន ២ នាក់។ ជនរងគ្រោះ ដែលស្លាប់ ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ ១៤ ឆ្នាំ បានស្លាប់ ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ ១២ ឆ្នាំ រងរបួស អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រក់ក្រគរ ខេត្តពោធិសាត់។ចំពោះ ជនសង្ស័យជាអ្នកអាដើមត្នោតមានគ្នាចំនួន០២នាក់ ទី១ ឈ្មោះ តុល ណាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ

ទី២ ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។បន្ទាប់ពីកើតហេតុ ភ្លាមៗជនសង្ស័យទាំង០២នាក់ត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕បច្ចុប្បន្នសាកសពត្រូវ បានសមត្ថកិច្ចប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

%d bloggers like this: