រំភើបណាស់! អ្នកនាងភីមនាំកូនទៅលើកទឹកចិត្តឪពុកដល់ផ្ទះ ដែលមើលទៅលោក តាក់សុី ញញឹមបិទមាត់មិនជិត កើតសង្ស័យថាអ្នកទាំងពីរ……

ដោយយោងតាមគណនីហ្វេសប៊ុករបស់លោក​ ហេង ឡុង បានធ្វើការបង្ហោះដោយបានសរសេររៀបរាប់ថា៖ «ធ្វើអញ្ចឹងបានត្រឹមត្រូវ នាងភីមនាំកូនទៅលើកទឹកចិត្តឪពុកដល់ផ្ទះ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏គួរតែលើកទឹកចិត្តគាត់ដែរ មិនថាត្រូវរស់នៅជុំគ្នា ឬបែកគ្នាឡើយ។

ពេលនេះអន្ទិតតាក់សុី ញញឹមស្រស់វិញហើយខ្ញុំជឿថាបងប្អូនក៏គិតដូចខ្ញុំដែរ ពិតជាចង់ឲ្យពួកគាត់ត្រូវគ្នាវិញ»។ ក្នុងនោះយើងបានដឹងហើយថា លោកតាក់ សុី ទើបតែចេញពីមន្ទីរពេទ្យកាលពីព្រឹកថ្ងៃពុធ ម្សិលមិញនេះដោយសារលោកបានធូរស្បើយពីជំងឺ និងមានការជួយជ្រោមជ្រែងព្យាបាលយកចិត្តទុក្ខដាក់ពី សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងមន្ទីរពេទ្យកុសុមៈផងដែរ។

គួរបញ្ជាក់ផងដែរថា លោកតាក់សុីបានបួសជាព្រះសង្ឃសង្ឃឹមថានឹងបានជាហើយនឹងថ្វាយខ្លួននឹងព្រះពុទ្ធសាសនា តែដោយសារតែជំងឺមិនអាចទប់ទល់បាន ក៏សម្រេចចិត្តចាកសិក្ខារបទតែម្តងទៅ។ ដោយឡែកពេលនេះ លោកបានក្លាយជាសាមញ្ញជនវិញហើយដែលប្រជាពលរដ្ឋបាននាំគ្នាសង្ឃឹមថា នឹងមានសុខភាពល្អប្រសើរវិញ និងត្រូវចជានឹងគ្នាជាមួយប្រពន្ធវិញ៕ ចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនារូបភាពនៅខាងក្រោម៖

%d bloggers like this: