គួរអោយសង្វេគណាស់!! កុមារីដែលជាសិស្សពូកែ បែរជាគ្រោះអកុសល្យត្រូវដើមត្នោត គេកាប់រំលំបាក់សង្កត់លើបានស្លាប់ភ្លាមៗ…(មានវីឌីអូ)

បើយោងតាមគណនីFacebookដែលមានឈ្មោះSophon Muonបានសរសេររៀបរាប់ថា សឹងថាមិនគួុរឲ្យជឿសិស្សសំណព្វអ្នកគ្រូដ៏សែនល្អ សាម៉ៃ សំ ហើយជាសិស្សពូកែទៀតបែរជាគ្រោះអកុសល្យត្រូវដើមត្នោតគេកាប់រំលំបាក់
សង្កត់លើនៅសាលាបឋមសិក្សាក្បាលដំរីភូមិក្បាលដំរីឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី8ខែសីហាឆ្នាំ2019។លោកគ្រូអ្នកគ្រូប្រចាំសាលាអនុវិទ្យាល័យត្រពាំងចាន់សោកស្ដាយយ៉ាងខ្លាំងដែលបាត់បងប្អូនស្រីសាមៃសំ

សិស្ស8Aសូមប្អូនបានទៅកាន់សុគតិភពជាតិណាៗសូមប្អូនអាយុវែង។ ក្រៅពីនេះ ក៏មានអ្នកខមិនដើម្បីបង្ហាញអារម្មណ៍អាណិតអាសូរ និងមួយចំនួនមានការខឹងសម្បារដល់អ្នកដែលបានកាប់ដើមឈើនោះបាក់ត្រូវជនរងគ្រោះផងដែរ។ គួរបញ្ជាក់ផងដែរថា តាមរយៈការខមិនរបស់បងប្អូនមួយចំនួនបានបញ្ចេញមតិដែរអំពី​បច្ចេកទេសនៃការកាប់ដើមឈើធំមួយគួរតែប្រុងប្រយ័ត្នតាមរយះការដាក់បារ៉ាសបាំងកុំអោយឆ្លងកាត់ ឫការជូនដំណឹងជាមុនជាដើមផងដែរ៕

%d bloggers like this: