កក្រើករោងការ! នាយកុយ និង ខាត់ សុឃីម ដាក់ប៉ុន្មានម៉ាត់ ធ្វើឲ្យគេសើចមួយទំហឹងមនុស្សចាស់តែម្តង ក្នុងពិធីកាត់សក់មង្គលការលោក កៃដររ…(មានវីដេអូ)

ពិធីហែរជំនួន មង្គលការ អ្នកនាងខ្ញុង កាលពីព្រឹកមិញ នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៩ បានបញ្ចប់រួចរាល់ហើយ ដោយមានការចូលរួមយ៉ាងច្រើន ពីសំណាក់ភ្ញៀវកិត្តិយស សាច់ញាតិទាំងសងខាង បងប្អូន មិត្តភ័ក្តិ ប្រកបដោយក្តីសប្បាយរីករាយជាខ្លាំង។ ក្នុងនោះ មានអ្នកចូលរួមជាច្រេីនអ្នកដែលធ្វេីអោយកម្មវិធីអធិកអធមមែនទែនកាលពីព្រឹកមិញ។

ចំណែកនៅពេលនេះ ឈានដល់ពិធីកាត់សក់បង្កក់សិរីម្តង ដោយមានការចូលរួមពីតារាសិល្បៈដ៏ល្បីពីរូបគឺ អ្នកនាងខាត់ សុឃីម និងនាយ កុយ ដែលមានវត្តមានក្នុងពិធីនេះផងដែរ ដែលពិសេសនោះគឺអ្នកទាំងពីរបានបង្កឲ្យមានភាពសប្បាយរីករាយជាខ្លាំងមានរហូតអ្នកខ្លះទប់មិនបានមានតែសើច។

ដោយឡែក កាលពីព្រឹកមិញគឺមានអ្នកដែលចូលរួមកំដរក្នុងពិធីមង្គលការរបស់អ្នកនាង ខ្ញុង និងលោក កៃដរ គឺវត្តមានសុទ្ធ ជាឧញ្ញ៉ាៗថែមទៀតផង ពោលគឺមានអតីតតារាកប្លែងលោកនាយ ឃ្លោកជាដើម។ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម៖

%d bloggers like this: