ជួយស៊ែរឲ្យប្អូនស្រីបានឃើញផង! នារីស្រស់ស្អាតម្នាក់ ប្រកាសចង់ជួយបេក្ខនារី ចាន់ ឡា ឲ្យមានសម្រស់ស្រស់ស្អាតជាងមុន ដោយការ…

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយចំពោះ ​មតិ​រិះគន់​ដោយបាន​លេីក​ឡេីង​ពី​បេក្ខនារី​ ចំនួន​៤រូប​ ដែលរួមមាន​ដូចជា​ រីយ៉ា – ចាន់ឡា – ស្រីនិត – ទេវី​ បាន​រួម​គ្នា​បកស្រាយ​បទ​ចម្រៀងមាន​ចំណងជើងថា«ឈប់»​ ដោយ​ធ្វើ​បានយ៉ាងល្អ​ តែក៏មាន​ការ​រិះគន់​ផងដែរ​ ដែលនៅពេល​បញ្ចេញ​សមត្ថភាព​នោះ​ បេក្ខនារី​ ចាន់​ឡា​ ហាក់​បី​ជា​មាន​សម្លៀកបំពាក់​មិនសូវ​ស្រស់ស្អាត​ ខុសប្លែកពី​បេក្ខនារី​ទាំង​៣រូប​ទៀត​ ចំណែក​ឯ​ការ​ច្រៀង​វិញ​

ក៏ហាក់បីជា​មាន​គម្លាត​ឃ្លាត​ឆ្ងាយ​ពីពួកគេតែម្តង​ ហេីយ​អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ នៅ​ពេល​ដែល​បេក្ខនារី​ទាំង​៣រូប​ ត្រូវ​បាន​គណៈកម្មការ​បានប្រកាស​អោយជាប់ហេីយនោះ​ បែរជា​ពួកគេមិនបាន​អេី​ពេី​ក៏ដូចជា​មិនបា​ន​ផ្តល់​កំលាំងចិត្តដល់​ ចាន់​ឡា​ ទាល់តែសោះ​ ដែលរូបនាង​ស្ទើរ​តែ​ចង់ស្រក់ទឹកភ្នែកហេីយ។

ទន្ទឹម​នឹង​នេះដែរ​ បងស្រីស្អាតម្នាក់មាឈ្មោះ អាមួយ បាន​ធ្វើ​ការ​ប្រកាស​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយមាន​ការ​លេីកឡេីង​ថា៖​ « A1 Beauty Care 🌸 ត្រូវការfree ព្យួរសេរ៉ូមជំនួយស្បែក Free ឡេលាបខ្លួនA1 ជូនប្អូនស្រីដែលប្រឡងនៅកម្មវិធី X factor Cambodia 🇰🇭 📲0974188833/086722008 ( ជួយស៊ែរឲ្យប្អូនស្រីបានឃើញ )😢😢»៕