ជួយស៊ែរផងបងប្អូន! តារាកប្លែងអ្នកនាង គ្រត ប្រកាសស្វែងរកបេក្ខនារី ចាន់ឡា ដើម្បី…(មានរូបភាព)

ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ ការ​រិះគន់​ពី​មហាជន​ជាច្រើន​ចំពោះ​កម្មវិធី​ ប្រលងចម្រៀង​លំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia​ ដែលកាលពី​រាត្រី​យប់ថ្ងៃទី​០៤ ខែសីហា​ ឆ្នាំ​២០១៩​​នេះ​ បានឈានដល់វគ្គ​ BootCamp​ ហេីយ។ក្នុង​នោះដែរ​ ក៏មាន​មតិ​រិះគន់​ដោយបាន​លេីក​ឡេីង​ពី​បេក្ខនារី​ ចំនួន​៤រូប​ ដែលរួមមាន​ដូចជា​ រីយ៉ា – ចាន់ឡា – ស្រីនិត – ទេវី​ បាន​រួម​គ្នា​បកស្រាយ​បទ​ចម្រៀងមាន​ចំណងជើងថា«ឈប់»​ ដោយ​ធ្វើ​បានយ៉ាងល្អ​ តែក៏មាន​ការ​រិះគន់​ផងដែរ​ ដែល


​បញ្ចេញ​សមត្ថភាព​នោះ​ បេក្ខនារី​ ចាន់​ឡា​ ហាក់​បី​ជា​មាន​សម្លៀកបំពាក់​មិនសូវ​ស្រស់ស្អាត​ និងខុសប្លែកពី​បេក្ខនារី​ទាំង​៣រូប​ទៀត​។ នៅ​ពេល​ដែល​បេក្ខនារី​ទាំង​៣រូប​ត្រូវ​បាន​គណៈកម្មការ​បានប្រកាស​អោយជាប់ហេីយ​ បែរជា​ពួកគេមិនបាន​អេី​ពេី​ក៏ដូចជា​មិនបា​ន​ផ្តល់​កំលាំងចិត្តដល់​ ចាន់​ឡា​ ទាល់តែសោះ​ដែលរូបនាង​ធ្វើមុខម៉ក់ៗស្ទើរ​តែ​ស្រក់ទឹកភ្នែកទៅហេីយ។

មិនបានប៉ុន្មានស្រាប់តែ អ្នក​នាង​ គ្រត​ បាន​ធ្វើ​ការ​ប្រកាស​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដោយមាន​ការ​លេីកឡេីង​ថា៖​ «មានបងប្អូនណាស្គាល់គាត់​អត់? នាងខ្ញុំ​ គ្រត​ កំប្លែង​ចង់​ឧបត្ថម្ភ​ម្សៅផាត់ទឹក​ Anjo Cushion កូរ៉េ​1ប្រអប់​ និងម៉ាសផលិតផលកូរ៉េ១ប្រអប់​ ដល់ក្មួយស្រី​ ដេីម្បីជាកម្លាំងចិត្ត​ និងជូនពរក្មួយ​ ជោគជ័យដល់វគ្គផ្តាច់ព្រ័ត្រ​ អាចទាក់ទងមកនាងខ្ញុំផ្ទាល់ រឺឆាតចូល​page Krot Cambodia នាងខ្ញុំដឹកជូនដល់ផ្ទះ​ មិនគិតប្រាក់ទេ​ 012 755 484 (Cellcard)​ 069 755 484 (Smart)​ 060 755 484 (Metfone)»។