ពិតជារំជួលចិត្តណាស់! ធ្លាប់ជាយុត្តមិត្ត​ ធ្លាប់រួមដៃគ្នាដោយមិនគិតនឿយហត់​ មិនទាន់សម្រេចបំណងផង​ សុខភាពគាត់ទ្រឌទ្រោមទៅហើយ​ …

ព្រឹកនេះ ខ្ញុំបានឆ្លៀតពេល មកសួរសុខទុក្ខ ឯឧ ញ៉ែម សារ៉ន អតីតប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលធ្លាប់ជាយុទ្ធមិត្ត ក្នុងការអភិវឌ្ឍក្រុងភ្នំពេញ និងផ្លូវឡើងប្រាសាទព្រះវិហារ ។

ជាង២០ឆ្នាំ ដែលធ្លាប់រួមដៃគ្នាដោយមិនគិតនឿយហត់ មិនទាន់សម្រេចបំណងផង សុខភាពគាត់ទ្រឌទ្រោមទៅហើយ ។ ជោគជ័យរបស់ខ្ញុំពិតជាមានចំណែកនៃការសហការល្អ និង ការគាំទ្រពីគាត់ ។ សូមជូនពរបង ឆាប់ជាសះស្បើយ ។