ជួយស៊ែរបន្តផង! បុរសម្នាក់បានបង្ហោះប្រាប់បងប្អូន ប្រយ័ត្នចាញ់បោកគេ វិធីបោកប្រាស់ទាក់ទង​នឹង​ការប្រកាស​ទិញ​ឬស្សី​ប្រភេទ​ដ៏កម្រ​ ក្នុង​តម្លៃ​ពី…

យោងតាមគណនីហ្វេសប៊ុកមួយមានឈ្មោះថា “សុីម ចាន់សុី” បានបង្ហោះសារដោយសរសេរនិងលើកឡើងថា៖ “សូម​ជួយ​ស៊ែរ​បន្ត​ផង​បងប្អូនប្រយ័ត្នចាញ់បោកគេវិធីបោកប្រាស់ទាក់ទង​នឹង​ការប្រកាស​ទិញ​ឬស្សី​ប្រភេទ​ដ៏កម្រ​ក្នុង​តម្លៃ​ពី 10000$ ទៅ 40000$​ សូមប្រយ័ត្នក្នុងការចាញ់បោកគេណា

« តាស់តើនប្រយ័ត្នចាញ់ការឆបោករបៀបថ្មី នេះជាវិធីបោកមួយនៅស្រុកខ្មែរ ដោយមានការប្រកាសថា នឹងរកទិញឬស្សីបែបនេះបើមាន នឹងទិញពីតម្លៃ 10000$ ទៅ 40000$ តែរកយ៉ាងម៉ឹចចក៏រកមិនបាន! ស្រាប់តែថ្ងៃមួយ មានមនុស្សម្នាក់ទៀតមានលក់ ក្នុងតម្លៃពី 3000-6000$ ប្រជាពលរដ្ឋឃើញថា នឹងបានចំណេញ 4000$ យ៉ាងងាយ ហើយសម្រេចចិត្តទិញដោយសង្ឃឹមថានឹងចំណេញ!

តែអត់ទេ នេះជាវិធីបោកមួយ​ ព្រោះអ្នករកទិញ នឹងអ្នកមានឬស្សីមកលក់អោយយើង ជាក្រុមតែមួយ ពួកវាធ្វើការជាក្រុម រៀបចំផែនការបានល្អ ដើម្បីបោក​ ចូលប្រុងប្រយ័ត្ន​ ស៊ែរ​ ដល់ប្រជាពលរដ្ឋកុំទៅចាញ់បោកពួកអ្នកបោកប្រាស់និងអី »។”