ប៉ីប៉ី ឌី ទទួលស្គាល់កំហុស ក្រោយពីមានគណនេយ្យហ្វេសបុកមួយបានរិះគន់រឿងប្រើពាក្យសម្តីមិនសមរម្យក្នុងLive..(មានវីឌីអូ)

កាលពីពេលថ្មីៗនេះមានទំព័រហ្វេសបុកមួយបានបង្ហោះឃ្លីបមួយរបស់តារាហ្វេសបុកដ៏មានប្រជាប្រិយភាពមួយរូបលោកប៉ីប៉ី ឌី និងក្រុមដោយបានធ្វើការរិះគន់ទៅលើការប្រើពាក្យសម្តីមិនសមរម្យចំអេះចំអាសក្នុងLiveដោយទំព័រហ្វេសបុកខាងលើបានលើកឡើងយ៉ាងដូច្នេះថា“បងប្អូនប្រហែលជាគិតថាវាត្រឹមតែជាការលេងសើចសប្បាយទាក់ទាញមានអ្នកមើលច្រើនប៉ុន្តែវិឌីអូបែបនេះវាបានជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសង្គម។ក្មេងៗនិងយុវវ័យជាច្រើនបានទសន្សានូវវិឌីអូនេះហើយវាបានដកជាប់ផ្នត់គំនិតរបស់ពួកគាត់។ក្នុងនាមខ្ញុំជាខ្មែរដូចគ្នាខ្ញុំសូមសំណូមពរដល់បងប្អូនខ្មែរទាំងអស់គ្នាបើអាចសូមកុំធ្វើជាគំរូអាក្រក់សម្រាប់សង្គមដែលខ្លួនកំពុងរស់នៅអីថ្ងៃនេះប្រហែលជាមិនអីប៉ុន្តែថ្ងៃក្រោយមិនប្រាកដទេ។“ប្រទេសមួយដែលអាចរីកចម្រើនទៅបានគឺជាប្រទេសមានប្រជាជនមានចំណេះដឹងហើយប្រើចំណេះត្រូវតាមទំនងនិងជាប្រជាជនផ្ដល់នូវភាពជាគំរូដល់អ្នកជំនាន់

ក្រោយសម្រាប់កសាងសង្គមមួយដ៏ល្អ។”ដោយក្ដីគោរពស្រឡាញ់ពីខ្ញុំ“ជនរួមជាតិ”ចំពោះបងប្អូនវិញយល់យ៉ាងណា?សូមបញ្ចេញមតិនៅខាងក្រោមដែលប្រកបដោយក្រមសីលធម៌សូមអរគុណតើអ្នកហ៊ានចែករំលែកshareដើម្បីលុបបំបាត់រឿងនេះទេថ្វីថាមិនបានធំដុំប៉ុន្តែវាបញ្ចាក់ថាមានមនុស្សជាច្រើនដែលមិនគាំទ្រទង្វើដែលពួកគាត់កំពុងធ្វើ…”ដោយឡែកទាក់ទងនឹងរឿងនេះបន្ទាប់ពីឃើញសាររិះគន់បែបនេះតារាហ្វេសបុកដ៏មានប្រជាប្រិយភាពលោកប៉ីប៉ី ឌី បានចេញសារមុននេះបន្តិចដោយព្រមទទួលស្គាល់កំហុសនិងសូមទោសចំពោះកំហុសមួយនេះដោយលោកបានបង្ហោះបែបនេះថា៖ខ្ញុំខុសហើយពិតជាខុសចំពោះការប្រើពាក្យមិនសមរម្យតាមការឡាយកន្លងមកហើយអរគុណចំពោះ

ការខំមិនដោយក្រមសីលធម៍និងដំបូន្មានល្អៗចំពោះខ្ញុំនិងសម៉ាជិកក្រុមខ្ញុំសូមទោសបើវាពិតជាប៉ះពាល់និងជាគំរូមិនល្អតែឈប់សិនអ្នកដែលshareនិងcommentក៏គួរតែធ្វើជាគំរូល្អដូចគ្នាបើសិនជាអ្នកប្រើពាក្យជេរដៀលពួកខ្ញុំនោះខ្លួនអ្នកក៏មិនសមនឹងបញ្ចេញយោបល់អ្វីដែរព្រោះសូម្បីតែអ្នកក៏មិនមានក្រមសីលធម៍គ្រាន់ខ្ញុំទទួលរាល់ការកែតំរូវដោយភាសាមនុស្ស តែខ្ញុំសូមអោយអ្នកដែលប្រើពាក្យជេរដៀលខ្ញុំកែខ្លួនឯងសិនអរគុណ

%d bloggers like this: