តាមពិតចឹងសោះ!! ក្រោយផ្អើលថា ស៊ីន យូប៊ីន ជាកូនស្រីតារាថៃ Yingyong Yodbuangam ពេលនេះលោកបានបកស្រាយ..(មានវីឌីអូ)

ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថាកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រក្រោយទទួលដំណឹងដ៏រសើបនិងមិនធ្លាប់បានជ្រាបពីមុនមកថាតារាសម្តែងស្រីខ្មែរកញ្ញាស៊ីន យូប៊ីន គឺជាកូនស្រីរបស់តារាជើងចាស់ថៃYingyong Yodbuangam។ដំណឹងមួយនេះបានធ្វើឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងថានេះជារឿងពិតឬក៏យ៉ាងណា

ព្រោះមានសារព័ត៌មានថៃនិងខ្មែរជាច្រើនបានធ្វើការចុះផ្សាយជាបន្តបន្ទាប់។តែពេលនេះចម្ងល់ដែលអ្នកគាំទ្រឆ្ងល់ត្រូវបានដោះស្រាយក្រោយតារាថៃរូបនេះបានធ្វើការបកស្រាយនៅក្នុងកម្មវិធីមួយបញ្ជាក់យ៉ាងច្បាស់ៗពីការពិត។ដោយក្នុងនោះលោកបានធ្វើការនិយាយថា៖«កញ្ញាស៊ិន យូប៊ីនជាកូនស្រីរបស់គាត់ពិតមែនក៏ប៉ុន្តែនៅក្នុងរឿងប៉ុណ្ណោះ

មិនមែនជាកូនស្រីនៅក្រៅពិតប្រាកដនោះទេ»។តាមរយៈការបញ្ជាក់យ៉ាងច្បាស់បែបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនឈប់ឆ្ងល់និងថានេះជារឿងពិតព្រោះគ្រាន់តែជាការថតរឿង ជាមួយតារាថៃរូបនេះត្រៀមនឹងចេញឆាប់ៗនេះប៉ុណ្ណោះ៕ប្រិយមិត្តចង់ជ្រាបយ៉ាងណាសូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា។

%d bloggers like this: