ជួយស៊ែអោយពួកគាត់ម្នាក់មួយផង!! នារីបរទេសនាំគ្នាដើររើសសំរាម នៅមាត់ស្ទឹងសៀមរាប ដោយសារតែទើសភ្នែកពេក..(មានវីឌីអូ)

កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយបានចែករំលែកនៅរូបភាពជាច្រើនសន្លឹកពីសកម្មភាពរើសរំរាមរបស់ជនបរទេសដែលជាភ្ញៀវទេសចរណ៍ដែលបានធ្វើដំណើកម្សាន្តនៅក្នុងប្រទេសកម្ពុជាគឺនៅក្នុងខេត្តសៀបរាបប្រជាពលរដ្ឋខ្មែរជាច្រើនបានសរសើរទៅដល់ជនទាំងនោះនិងអគុណពីចំងាយផងដែលជួយសម្អាតដល់បរិវេនស្ទឹងសៀមរាបនិងស្រឡាញ់ប្រទេសខ្មែរ។យោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា សុីម ចាន់សុី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា”មិនសរសើរមិនបានបងប្អូនមើលទៅ

គាត់ខំធ្វើដំណើរតាំងពីស្រុកគាត់មកកំសាន្តស្រុកយើង🇰🇭❤️☺️ឃើញសំរាមច្រើនគាត់ក៏នាំគ្នារើសតែម្តងទៅនៅតាមមាត់ស្ទឹងខេត្តសៀមរាប☺️គាត់ផ្តោតអារម្មណ៍ណាស់ពេលគាត់កំពុងរើសសំរាមដែរមានដូចជា៖កន្ទុយបារីកញ្ចប់បាយគំរបដបទឹកសុទ្ធនិងថង់ប្លាស្ទិនានាដែរនៅបរិវេណមាត់ស្ទឹងសៀមរាបគឺមិនខ្វល់ពីអ្នកណាទាំងអស់ “៕

%d bloggers like this: