មិនសរសើរមិនបាន!! ក្រៅពីចេះនិពន្ធបទឲ្យស្វាមី ប្រពន្ធ ឆាយ វីរៈយុទ្ធ ក៏ចេះច្រៀង បានយ៉ាងពីរោះ…(មានវីឌីអូ)

តាំងពីតារាចម្រៀងប្រុសមាឌតូចសម្លេងធំលោក ឆាយ វីរៈយុទ្ធ រៀបអាពាហ៍ពិពាហ៍រួចមកគេសង្កេតឃើញថាទទួលបានការបានចាប់អារម្មណ៍ខ្លាំង ជាមួយនឹងសកម្មភាពផ្សេងៗរបស់លោកជាមួយភរិយាដែលបានបង្ហោះនៅលើបណ្ដាញសង្គមនាពេលកន្លងមក។ជាមួយនេះដែរផងដែរខណៈពេលដែលភរិយា

របស់លោកកំពុងតែពរពោះកូនជាលើកដំបូងនោះលោក ឆាយ វីរៈយុទ្ធ ក៏តែងតែបង្ហាញពីភាពផ្អែមល្ហែមរបស់ខ្លួនទៅកាន់ភរិយាធ្វើឲ្យបណ្ដាអ្នកគាំទ្រស្ទើរតែគ្រប់គ្នាចង់លើសជាតិស្ករ។ដោយឡែកកាលពីពេលថ្មីនេះផងដែរអ្នកនាង សែ ចាន់ឌី ត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ បានបកស្រាយចម្រៀងមួយបទ

ដែលមានចំណងជើងថា«ឈឺដូចគ្នា»ជាបទចម្រៀងបែបមនោសញ្ចេតនាត្រូវចិត្តមិត្តៗយុវវ័យខ្លាំងតែម្ដង។គួររំលឹកផងដែរថានាពេលកន្លងមកអ្នកនាង សែ ចាន់ឌី ដែលត្រូវជាភរិយារបស់លោក ឆាយ វីរៈយុទ្ធ គ្រាន់តែនិពន្ធបទចម្រៀងឲ្យលោកតែប៉ុណ្ណោះតែពេលនេះអ្នកនាងស្រាប់តែបង្ហើរសំនៀងតាមបណ្តាញសង្គមដោយខ្លួនផ្ទាល់តែម្តង៕សូមទស្សនាវីឌីអូខាងក្រោមទាំងអស់គ្នា

%d bloggers like this: