ហួសចិត្តម៉ង!! ស្រី​ស្អាត​ សុំ​ផ្ទះ​គេស្នាក់​នៅ ពេល​ម្ចាស់​ដេកលក់​ លួច​លុយ​ខ្ទេច​…(មានរូបភាព)

នារីស្រស់ប្រិមប្រិយម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការក្នុងបទចោទប្រកាន់លួចលុយគេក្រោមលេសល្បិចកលមកសុំផ្ទះដេកស្នាក់នៅមួយរយៈ។ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩ក្នុងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។ជនដែលត្រូវបានចាប់ខ្លួនខាងលើឈ្មោះ ម៉ឺន ស្រីណែតអាយុ២១ឆ្នាំគ្មានមុខរបរពិតប្រាកដ ស្នាក់នៅចល័តតាមបន្ទប់ផ្ទះជួលនានាក្នុងរាជធានីភ្នំពេញ។លោក កន ឆង់ អាយុ៣០ឆ្នាំមុខរបរបុគ្គលិកធនាគារឯកជន លីដ ជាជនរងគ្រោះក្នុងករណីនេះបាននិយាយថា

កាលពីវេលាយប់ទៀបភ្លឺថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៩គាត់កំពុងតែដេកនៅក្នុងបន្ទប់ជួលជាន់ទី១ភូមិត្រពាំងឈូកសង្កាត់អូរបែកក្អមក៏បានជួបជនសង្ស័យមកសុំដេកស្នាក់នៅជាមួយគាត់បានយល់ព្រមឲ្យមកដេកស្នាក់នៅជាមួយតាមការសុំស្នាក់នៅរបស់នាងដោយយល់ថាជាមិត្តភ័ក្ដិរបស់ក្មួយប្រុស។ជនរងគ្រោះបានបន្តថាលុះ៣ថ្ងៃក្រោយមកនៅថ្ងៃទី២៧ គាត់បានត្រឡប់មកពីធ្វើការវិញបានឃើញក្មួយប្រុសគាត់កំពុងដេកលក់ឯនាងកំពុងអង្គុយនៅក្បែរនោះ។នៅពេលនោះគាត់ក៏បានដេកក្បែរក្មួយរួចក៏បានប្រាប់ឲ្យនាងយកលុយក្នុងកាបូប១ម៉ឺនរៀលទៅទិញម្ហូបសម្រាប់អាហារថ្ងៃត្រង់។ចំណែកជនសង្ស័យពេលត្រឡប់ពីទិញម្ហូបវិញមកដល់ផ្ទះឃើញពូនិងក្មួយកំពុងដេកលង់លក់ក៏បានបើ

កកាបូបលួចយកលុយអស់ចំនួន៤០០ដុល្លារហើយគេចខ្លួនបាត់ភ្លាមៗតែម្តងក្នុងគ្រានោះ។ជនរងគ្រោះនៅពេលភ្ញាក់ពីដេកងើបឡើងអត់ឃើញនាងស្ទុះមកបើកកាបូបមើល បាត់លុយអស់រលីងទើបដឹងថានាងជាចោរលួចលុយក៏បានព្យាយាមតាមស្វែងរករហូតដល់ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៩វេលាម៉ោង២១យប់ក៏បានប្រទះឃើញនាងជនសង្ស័យកំពុងអង្គុយនៅលើរ៉ឺម៉កកង់បីនៅម្តុំមុខសួនច្បារពោធិចិនតុងទើបនាំខ្លួនមកប្រគល់ឲ្យប៉ូលិសខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់និងបានដាក់ពាក្យប្តឹងតែម្តង៕

%d bloggers like this: