ក្ដុកក្ដួលណាស់!! សុខ ពិសី និយាយអួលដើម ក និង នឹករំលឹកពី ម្តាយដែលស្លាប់ទៅជាង ១០ ឆ្នាំ…(មានវីឌីអូ)

តារាស្រីប្រចាំផលិតកម្មសាន់ដេកញ្ញា សុខ ពិសី កំពុងតែមានសន្ទុះប្រជាប្រិយភាពយ៉ាងខ្លាំងគួបផ្សំនិងបទចម្រៀងល្បីៗដែលចេញលក់នៅលើទីផ្សារ។ហើយជាពិសេសនោះសូម្បីតែការងារមុខជំនួញរបស់នាងក៏គេសង្កេតឃើញថាមានភាពដំណើរការយ៉ាងរលូនផងដែរ។ដោយឡែកស្រាប់តែកាលពីយប់មិញនេះកញ្ញា សុខ ពិសី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង


ក្រោយឃើញតារាស្រីរូបនេះធ្វើការLiveវីដេអូចេញពីផេករបស់ខ្លួននិយាយរៀបរាប់ពីរឿងក្នុងចិត្តដែលនឹកម្តាយនិងរំលឹករឿងចាស់ៗដែលធ្លាប់ធ្វើដាក់ម្តាយរបស់ខ្លួនកន្លងមក។ក្នុងនោះដែរកញ្ញា សុខ ពិសី បានឲ្យដឹងថារូបនាងពិតជានឹកម្តាយរបស់ខ្លួនដែលស្លាប់ទៅអស់ជាង១០ឆ្នាំមកនេះណាស់ហើយនាងក៏បាននិយាយថានាងពិតជាចង់ឲ្យម្តាយរបស់ខ្លួនបានឃើញ


នូវអ្វីដែលនាងបានធ្វើជោគជ័យនៅពេលនេះព្រោះកាលម្តាយរបស់នាងនៅនាងមិនទាន់ជោគជ័យនោះទេហើយថែមទាំងជាកូនដែលធ្វើតាមតែចិត្តរបស់ខ្លួនថែមទៀតផង។ទោះជាយ៉ាងណាក្តីមកទល់ពេលនេះម្តាយរបស់កញ្ញា សុខ ពិសី បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយហើយរូបនាងនៅតែនឹករលឹកដល់ម្តាយរបស់ខ្លួនជានិច្ចហើយកញ្ញា សុខ ពិសី ក៏


បាននិយាយថារាល់ថ្ងៃនេះនាងជឿជាក់ថាម្តាយរបស់នាងកំពុងតែតាមថែរក្សានាងព្រោះនាងបានបញ្ជាក់ថានាងតែងតែធ្វើអ្វីៗជោគជ័យជានិច្ចមិនថាការងារសិល្បៈនិងការងាររកស៊ីនោះទេ៕សូមប្រិយមិត្តទស្សនាវីឌីអូខាងក្រោម


%d bloggers like this: