ជួយស៊ែអោយគ្រប់គ្នាបានដឹងផង!! កំពុងតែបើកឡានតាមផ្លូវសុខៗ ស្រាប់តែប្រទះឃើញសត្វខ្លា ០១ក្បាល បានដើរឆ្លងផ្លូវ នៅត្រង់ចំណុច..(មានរូបភាព)

នៅមុននេះបន្តិច យោងតាមរយៈគេហទំព័រហ្វេសប៊ុកជាផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានការបញ្ជាក់លេីកឡេីងពីសត្វខ្លាមួយក្បាលបានចេញពីក្នុងព្រៃ និងបានដេីរឆ្លងកាត់ផ្លូវជាតិ ក៏ត្រូវបានប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរបានប្រទះឃើញ។ ខាងក្រោមនេះ គឺជាខ្លឹមសារទាំងស្រុង ដោយមានការរៀបរាប់យ៉ាង

លំអិតថា៖«សូមគោរពរាយការណ៍ជូនជ្រាប នៅវេលាម៉ោង11 និង38នាទីយប់មុិញ ត្រូវនឹងថ្ងៃទី ២៧ កក្កដាឆ្នាំ២០១៩ ប្រជាពលរដ្ឋបានប្រទះឃើញសត្វខ្លា ០១ក្បាល បានឆ្លងផ្លូវជាតិលេខ៤ នៅត្រង់ចំណុចចំណោតអូរត្រាវ ស្ថិតក្នុងភូមិសាស្រ្ត ព្រុំប្រទល់ក្រុងព្រះសីហនុនិងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ បាន

បញ្ជាក់ថា គ្រាដែលរូបគាត់ធ្វើដំណើរ ដោយរថយន្តមកដល់ចំណុចខាងលើ ក៍ប្រទះឃើញខ្លា ០១ក្បាលនេះ ដើរឆ្លងថ្នល់ពីខាងសមុទ្រអូរត្រេះ ទៅកាន់ព្រៃនៃតំបន់ក្បាលឆាយ ៕ ដោយសេចក្តីគោរព»។

%d bloggers like this: