កុំដាច់ចិត្តអីបងប្អូន!! ខ្ញុំគ្រាន់តែសុំមួយរស់ សុំមួយរៀន និង សុំមានការយកចិត្តទុកដាក់ ដូចជាក្មេងដ៏ទៃទៀតបានទេ?

ភ្នំពេញ៖កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា“Phalla Phorn”បានរៀបរាប់នៅក្នុងគណនីហ្វេសប៊ុកដោយបង្ហាញពីក្មេងស្រីម្នាក់ដែលមានបំណងចង់រៀនសូត្រនិងជាក្មេងស្រីម្នាក់ក្រីក្រកំពុងតែអង្គុយអានសៀវភៅយ៉ាងកំសត់។ម្ចាស់គណនីហ្វេសប៊ុកក៏បាននិយាយរៀបរាប់ថា”ក្មេងៗកម្ពុជាខ្លះគ្រាន់តែសុំមួយរស់សុំមួយរៀន


និងសុំមានការយកចិត្តទុកដាក់ដូចជាក្មេងដ៏ទៃទៀតពិតជាមិនងាយនោះទេ។យ៉ាងណាមិញដូចជាក្មេងស្រីម្នាក់នេះសូម្បីតែចង់មានឱកាសរៀនសូត្រអោយបានស្រួលបួលនឹងគេក៏នាងគ្មានឱកាសនិងទីកន្លែងសមរម្យផងទេ។ខ្ញុំនឹងដាក់ពេលដើម្បីចុះទៅជួបនាងផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះព្រោះខ្ញុំចង់ធ្វើអ្វីម្យ៉ាងសម្រាប់នាង។ហើយគាត់បាន


និយាយនៅក្នុងបណ្តាញសង្គមថា៖បើមានអ្នកចង់ចូលរួមជាមួយនឹងខ្ញុំដែរនោះវាពិតជាប្រសើរខ្លាំងណាស់ព្រោះថាអាចជួយដល់នារីម្នាក់ដែលមានចំណាប់អាម្មណ៍ចង់រៀនបានស្រួលនឹងគេ។ស្ថិតនៅក្នុងភូមិកំប៉ូស្ទាវស្រុកបរវេលខេត្តបាត់ដំបង។

%d bloggers like this: