ជួយស៊ែរលើកទឹកចិត្តគាត់ផង! កូនខ្មែរម្នាក់នេះ យកសំរាមបង្កើតសាលាដើម្បីបង្រៀនក្មេងក្រីក្រ នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​…(មានវីដេអូ)

ភ្នំពេញ៖ ​លោក ​អ៊ុក វណ្ណ​ដេ​៖ ​សាលា​ដូង​កំពុង​ខ្វះ​ខាត​គ្រូ​បង្រៀន​សម្រាប់​កុមារ​ក្រី​ក្រ​ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងសាងសង់​ឡើង​ពី​សម្រាមនៅ​ឧទ្យាន​ជាតិ​គិរីរម្យ​។ សាលា​ដូង គឺជា​សាលា​ដែល​សាងសង់​ឡើង​ពី​សម្រាម និង​ផ្ដល់ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ នៅ​ឧទ្យាន​ជាតិ​គិរីរម្យ​។ លោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូងបាន​ឲ្យ​ដឹង​ថាបច្ចុប្បន្ន​នេះសាលា​ដូង​កំពុង​ខ្វះខាត​គ្រូ​បង្រៀនស្ម័គ្រ​ចិត្ត​ និងមួយទៀតគឺកំពុងតែត្រូវការមណ្ឌលសុខភាពមួយដើម្បីព្យាបាលអ្នកជំងឺដែលនៅទីនោះ។

លោក​បាន​អំពាវនាវ​ដល់​យុវជន​ដែល​មាន​ចំណាប់​អារម្មណ៍រួម​ចំណែក​ជួយ​បង្រៀន​កុមារ​នៅ​សាលា​ដូងដើម្បី​អនាគត​របស់​កុមារ​ជិត​២០០​នាក់ដែល​កំពុង​សិក្សា​នៅ​ទី​នោះ​។ជាមួយនឹងការតុបតែងលម្អពណ៌សាលាដូងនិងផ្ទះសំរាម មិនត្រឹមតែផ្តល់ចំណេះដឹងនិងជំនាញដល់កូនខ្មែរមួយចំនួនដែលគ្មានឱកាសប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលមានការទាក់ទាញឱ្យភ្ញៀវទេសចរណ៍ចូលទស្សនាបានទៀតផង។នេះជាចំណាប់អារម្មណ៍ក្មេងៗដែលបានទៅរៀននិង ចូលរួមសកម្មភាពនៅឯសាលាសំរាម។

ជារួមនោះសាលាដូងនេះ ត្រូវបានសាងសង់ពីសម្រាមដូចជាសំបកកង់ឡាន និងសំបកថង់ប្លាស្ទិចជាដើម។ស្ថាបនិកសាលាដូងនេះក៏បានលើកឡើងផងដែរថាសម្រាមគឺមិនគួរអោយស្អប់ខ្ពើមដូចមនុស្សដែលពូកែចោលសម្រាម នោះទេ។ ជាការពិតណាស់សម្រាមមិនត្រឹមតែបង្កអោយប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេវាថែមទាំងផ្តល់ភាពគ្មានសណ្តាប់ធ្នាប់ដល់បរិស្ថាននៃសង្គមយើងទៀតផង ដោយហេតុផលនេះហើយបានជាលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងសាងសង់​ឡើង​ពី​សម្រាម បានបង្កើតគំនិតសាងសង់សាលានេះឡើងតាមរយៈការកែច្នៃសម្រាមដែលពុំមានប្រយោជន៍អោយទៅជាមានប្រយោជន៍ជួយដល់សង្គមបានច្រើនបានយ៉ាងដូច្នេះ៕សូមទស្សនាវីដេអូនៅខាងក្រោម៖