មានទៅអន់អី! ហ្វីលីពីនមាន Pacquiao អ្នកប្រដាល់ល្បី ឯខ្មែរយើងក៏មាន Pacquiao ល្បីម្នាក់ដែរ គឺលោកជា…(មានរូបភាព)

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថាអ្នកប្រដាល់ល្បីឈ្មោះ Manny Pacquiaoទើបតែបានឈ្នះនៅការប្រកួតនៅពេលថ្មីៗនេះនិងព្រមទាំងទទួលប្រាក់រង្វាន់លើកទឹកចិត្តជាច្រើនលាន ដុល្លារផងដែរ។ យ៉ាងណាមិញ បើក្រឡេកមកប្រទេសកម្ពុជាយើងវិញគឺមានបុរសម្នាក់ដែលមានមុខមាត់ស្រដៀងនឹងកីឡាល្បីឈ្មោះនៅហ្វីលីពីនខ្លាំងស្ទើរតែ៩៩ភាគរយហើយដែល មើលទៅហាក់ដូចជាមនុស្សតែមួយអញ្ចឹង។ ប៉ុន្តែផ្ទុយទៅវិញលោក(ប៉ាគីអាវខ្មែរ)មិនមែនជាអ្នកប្រដាល់(ប៉ាគីអាវហ្វីលីពីនឡើយ)។

ជាការពិតណាស់លោកប៉ោយ ឈុនលី គឺជាឈ្មោះផលិតករខ្មែរម្នាក់ដែលមានជំនាញផលិតភាពយន្តគំនូរជីវចលឬAnimationដោយមុខមាត់របស់ផលិតកររូបនេះមើលមួយភ្លែតស្រដៀង គ្នានឹងកីឡាករប្រដាល់ល្បីឈ្មោះManny Pacquiao របស់ប្រទេសហ្វីពីលីនដ៏ល្បីល្បាញម្នាក់។ លោកមានស្រុកកំណើតនៅខេត្តបាត់ដំបងដើមឡើយលោក ប៉ោយ ឈុនលី ជាកូនកសិករ ក្រីក្រម្នាក់ដោយគ្រួសារខ្វះខាតខ្លាំងពេកលោកត្រូវបង្ខំចិត្តឈប់រៀនបន្ទាប់ពីប្រឡងជាប់សញ្ញាប័ត្រឌីប្លូម។

គួររំលឹកផងដែរថា កាលពីមួយរយះមុនលោក ប៉ោយ ឈុនលី ដែលជាផលិតករខ្មែរម្នាក់ដែលមានជំនាញផលិតភាពយន្តគំនូរជីវចលឬAnimationដោយមុខមាត់ស្រដៀងគ្នានឹងកីឡាករ ប្រដាល់ល្បីឈ្មោះនោះ ធ្លាប់រហូតត្រូវបានកាសែតបរទេសចុះផ្សាយយ៉ាងល្បីសុះសាយដែលធ្វើអោយលោករំជួលចិត្តស្រក់ទឹកភ្នែកម្តងរួចមកហើយ៕








%d bloggers like this: