មិនសរសើរមិនបាន!! តារាចម្រៀង សុវត្ថិឌី ធារិកា ដែលបានលុតជង្គង់សម្តែងការគោរពដល់ ព្រះនាងតូចជេនណា ជាខ្សែរាជវង្ស..(មានរូបភាពច្រើន)

មិនសរសើរមិនបាន!!តារាចម្រៀងសុវត្ថិឌី ធារិកាដែលបានលុតជង្គង់សម្តែងការគោរពដល់ព្រះនាងតូចជេនណាជាខ្សែរាជវង្ស..(មានរូបភាពច្រើន)
អតីតបេក្ខភាពCambodian Idolកញ្ញាសុវត្ថិឌី ធារិកាកំពុងតែមានប្រជាប្រិយខ្លាំងដោយតារាស្រីរូបនេះតែងតែបានបញ្ចេញបទចម្រៀងមនោសញ្ចេតនាស្នេហានិងcover នូវបទចម្រៀងមរតកដើម ព្រមទាំងបទបែបប្រពៃណីជាច្រើន។ខណៈដែលមានភាពល្បីឈ្មោះ សុវត្ថិឌី ធារិកា កាន់តែមានវត្តមានច្រើននៅក្នុងកម្មវិធីទូរទស្សន៍ជាពិសេសទៅទៀត ធារិកាត្រូវប៉ាន់ជាមួយនឹងការថតសម្អាងការផងដែរ។ថ្មីៗនេះសុវត្ថិឌី ធារិកាក៏ទទួលបានការកោតសរសើរពីមហាជនដោយកញ្ញាបានចូលរួមសម្តែងក្នុងកម្មវិធីជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រីតូចនរោត្តម ជេនណាហើយក្រោយពីសម្តែងចប់សុវត្ថិឌី ធារិកាក៏បានសម្តែងការគោរពស្រលាញ់ដល់ព្រះនាងតូចជេនណាជាខ្សែរាជវង្សយ៉ាងសមរម្យដោយ សុវត្ថិឌី ធារិកា

បានសរសេររៀបរាប់ថា៖“អរគុណទៅដល់លោកគ្រូអ្នកគ្រូព្រមទាំងសិស្សានុសិស្សនៃសកលវិទ្យាល័យបញ្ញាសាស្រ្ដទាំងអស់ដែលបានចូលរួមក្នុងថ្ងៃនេះ។ថ្ងៃនេះទៀតសោតខ្ញុំក៏បានជួបជាមួយនឹងអ្នកអង្គម្ចាស់ជេនណាក្នុងការសំដែងផងដែរ”។ក្រោយពីបានបង្ហោះសារព្រមទាំងមានរូបភាពបែបនេះធ្វើឲ្យមហាជនជាច្រើនសម្តែងការកោតសរសើរដោយមានគណនីហ្វេសប៊ុកឈ្មោះ ณรงค์ ครับ បានសរសេររៀបរាប់ថា៖“គុំរូល្អមែន សុវត្ថិឌី ធារិកាទប្បីព្រះនាងឬអ្នកអង្គម្ចាស់នៅមានវ័យក្មេងកុមារាភាពក៏ពិតមែនតែអោយទ្រង់ជាខ្សែរាជវង្សយើង

ទាំងអស់គ្នាជារាស្រ្តសាមញ្ញគប្បីគោរពដោយកិរិយាបែបនេះទើបត្រឹមត្រូវ។ហើយបានសំដែងពីការអោយតម្លៃនិងគោរពស្រលាញ់ខ្សែរាជវង្សរបស់ជាតិខ្មែរយើងទាំងមូល ខ្ញុំចង់អោយមិត្តទាំងអស់គ្នាជួយស៊ែរម្នាក់មួយផងដើម្បីចែករំលែកអោយគ្រប់គ្នាបានស្គាស់និងធ្វើតាមគុំរូល្អៗបែបនេះ”៕