រន្ធត់ចិត្ត!!! ពេលដឹងថាតារាសិចជប៉ុន នាងKozai ត្រូវគេបោកយកទៅថតរឿងធម្មតា តែមានឯណាដល់ឈុតក្ដៅសាច់តួប្រុសលេងមួយអស់ដៃ…

បច្ចុប្បន្ននេះ Kozai មានអាយុ ៣២ឆ្នាំ កំពុងស្ថិតក្នុងចំណោមមនុស្សស្រី ដែលដើរចេញពីស្រមោលអតីតកាល ដើម្បីបង្ហាញមុខនិយាយពីរឿងរ៉ាវ ដែលនាងត្រូវបានគេបង្ខំឲ្យធ្វើការនៅក្នុងឧស្សាហកម្មសិច របស់ប្រទេសជប៉ុន។ ដំបូងឡើយ ស្ត្រីខាងលើរូបនេះបានប្រកែក ប៉ុន្តែដូចគ្នាទៅនឹង នាង Kozai និងអ្នកផ្សេងទៀតអ៊ីចឹង ចុងក្រោយនាងបានចុះចាញ់នឹងការដាក់សម្ពាធ។ «ដំបូងឡើយ ខ្ញុំបាននិយាយថា ខ្ញុំមិនអាចធ្វើវាបានឡើយ ប៉ុន្តែនៅពេលដែលខ្ញុំបានធ្វើ វាពិតជាឈឺចាប់ខ្លាំងណាស់»។ នាងបានប្រាប់បន្ថែម៕


Kozai ថាការសម្រេចចិត្តពេលនោះ គឺជាកំហុសដ៏ធំបំផុតមួយរបស់នាង វាមិនមែនជាទីភ្នាក់ងារម៉ូដែលអ្វីឡើយ ហើយនៅថ្ងៃធ្វើការដំបូង គេបានតម្រូវឲ្យនាងរួមភេទនៅចំពោះមុខកាមេរ៉ា។ ដោយសារតែសេចក្តីរំភើប និងចង់ក្លាយជាតារាម៉ូដែល នាង Kozai បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយនឹងភ្នាក់ងារម៉ូដែលនោះ។ ក្នុងករណីផ្សេងទៀត ពួកនាងត្រូវបានគេល្បួង ដោយផ្តល់ឲ្យនូវរបៀបរស់នៅបែបស៊ីវិល័យ មុនពេលដែលពួកនាង ធ្លាក់ខ្លួនធ្វើការនៅក្នុងឧស្សាហកម្មខ្សែភាពយន្តសិច ដើម្បីសងថ្លៃបំណុល ខណៈក្រុមទីភ្នាក់ងារទាំងនោះ គំរាមកំហែង និងបំភិតបំភ័យពួកនាង បូករួមទាំងការចុះកិច្ចសន្យាក្លែងក្លាយទៀតផង។


នាងបានប្រាប់បន្ថែមថា ខ្ញុំមិនអាចដោះសំលៀកបំពាក់របស់ខ្ញុំឡើយ… អ្វីដែលខ្ញុំអាចធ្វើបានគឺយំ»។ នាង Kozai បានប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដោយបន្ថែមថា គ្មានផ្លូវគេចចេញផុតពីស្ថានភាពនោះឡើយ។ «មានមនុស្សប្រហែល ២០នាក់កំពុងរង់ចាំនៅជុំវិញខ្ញុំ… គ្មានមនុស្សស្រីណាម្នាក់អាចនិយាយថា “ទេ” បានឡើយ នៅពេលដែលពួកគេព័ទ្ធជុំជិតបែបនេះ»។ រីឯស្ត្រីម្នាក់ទៀត ដែលបានផ្តល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP ដែរ តែសុំមិនបញ្ចេញឈ្មោះ បាននិយាយថា នាងត្រូវបានគេបោកឲ្យចូលធ្វើការជាតួសិច ដោយទីភ្នាក់ងារនោះបានសន្យាថា នឹងជួយនាងឲ្យក្លាយជាតារាចម្រៀង។


កាលស្ថិតនៅក្នុងវ័យ២៤ឆ្នាំ តួសិចជប៉ុន នាង Saki Kozai បានគិតថាខ្លួន អាចទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ បន្ទាប់ពីមានទីភ្នាក់ងារម៉ូដែល ប្រទះឃើញនាងនៅតាមផ្លូវក្នុងទីក្រុងតូក្យូ ហើយបានផ្តល់ការងារមួយឲ្យនាង។
នាងបានចុះហត្ថលេខាលើកិច្ចសន្យា ដែលមិនបានបញ្ជាក់ពីការងារពិតប្រាកដរបស់នាងឡើយ។ ក្រុមហ៊ុននោះបានចំណាយពេលជាច្រើនខែ ព្យាយាមបញ្ចុះបញ្ចូលខ្ញុំ… ខ្ញុំគ្មានជម្រើសឡើយ ក្រោយចុះកិច្ចសន្យានោះរួច»។ ក្រុមអ្នករិះគន់ បាននិយាយថា ក្រុមអ្នកជ្រើសរើសតួសិច បានប្រើល្បិចបោកបញ្ឆោតនារីវ័យក្មេង រួមទាំងអនីតិជន ដោយសន្យាថា នឹងធ្វើឲ្យពួកគេក្លាយជាតារា។

%d bloggers like this: