ចុចស៊ែរអោយកូនខ្មែរគ្រប់គ្នាបានដឹង!! ស្ពានកំពង់ក្ដីជាស្ពានបុរាណដែលមានអាយុកាល«ជិតមួយសហស្សវត្សរ៍» គឺមួយពាន់ឆ្នាំ!

ខេត្តសៀមរាប៖ ស្ពាននេះមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម៉ែត្រ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ បើតាមការបកស្រាយរបស់អ្នកស្រាវជ្រាវ ស្ពាននេះមានឈ្មោះ “ព្រះទិស”,ប្រាប់ទិស។ជាស្ពានបុរាណសម័យអង្គរ សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែល មានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ

និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។តាមការវិភាគប្រវត្តិសិល្បៈលើបង្កាន់ដៃនាគនិងថ្មគោល គឺស្ថិតនៅក្នុងរចនាបទបាយ័ន (១១៨១-១២២០) ។ ស្ពាននេះក៏ត្រូវ បានជួសជុលពីរដងរូចមកហើយដែរ គឺលើកទី១នៅឆ្នាំ ១៩២៥ ដោយសាលាបារាំងចុងបូព៌ា និងលើកទី២ នៅឆ្នាំ ១៩៦៥ ដោយក្រសួងសាធារណៈការនិងដឹកជញ្ជូនក្រោមជំនួយបច្ចេកទេស របស់សាលាបារាំងចុងបូព៌ា។ស្ពាននេះមានសភាពទ្រុឌទ្រោម

ជាខ្លាំងដោយសារអាយុកាល ធម្មជាតិ និងមនុស្ស។ សព្វថ្ងៃស្ពាននេះត្រូវបានគេអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី សម្រាប់បញ្ចៀសការឆ្លងកាត់ដោយទុកស្ពាននេះសម្រាប់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិមកកម្សាន្ត និងសិក្សាស្រាវ ជ្រាវប៉ុណ្ណោះ។រូបភាពនៃស្ពានកំពង់ក្ដីនេះ ក៏ត្រូវបានប្រើប្រាស់នៅក្រដាសប្រាក់ ៥,០០០ រៀលរបស់ខ្មែរយើងផងដែរនាពេលបច្ចុប្បន្ន៕